ស្ត្រីជនជាតិ​អង់គ្លេស​ម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធ័ម ព្រោះតែជំងឺបេះដូង​ និង​ទឹក​ដក់​ខួរក្បាល
ព័ត៌មាន
476

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីជនជាតិ​អង់គ្លេស​ម្នាក់​ បានដេកស្លាប់លើគ្រែក្នុងផ្ទះយ៉ាងអាណោចអាធ័ម ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​១១២​ ផ្លូវ​៣៦៩​ ភូមិ​អូរ​អណ្តូង ​សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ​ CARROLL​ CHRISTINE ភេទ​ស្រី​ កើត​ថ្ងៃ​ទី​១៨​ -​មក​រា​ ឆ្នាំ​១៩៤៣​ ជនជាតិ​អង់គ្លេស​ មុខរបរ​នៅផ្ទះ​ ​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ ថ្ងៃ​ចូល​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃ​ទី​១៨​ ខែ​កុ​ម្ភ:​ ឆ្នាំ​២០១៩​ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

ក្នុងនោះ បើតាមសម្តីរបស់ប្តីស្ត្រីរងគ្រោះ ជនជាតិអង់គ្លេសដូចគ្នា បានរៀបរាប់ថា កាលពី​ថ្ងៃ​ទី​១១ ខែតុលា​ ​ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​២០​និង​១៥​នាទី​ ប្រពន្ធ​របស់​ខ្ងុំ​មាន​អាកា​រ​ក្អក​ឡើង​ស្លេះ​ខ្លាំង​ហើយ​ ខ្ងុំក៏​នាំ​គ្នា​ធ្វើ​ចលនា​សង្កត់​ទ្រូង​ឲ្យ​គាត់​ក្រោយមក​គាត់​ ក៏​បាន​ទូរស័ព្ទ​ហៅ​ពេទ្យ​បង្អែក​មាន​ជ័យ​ឲ្យ​ពិនិត្យ​មើល​ ពេល​នោះ​គ្រូពេទ្យ​មក​ដល់​ក៏​ពិនិត្យ​ឃើញ​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ កន្លង​មក​ប្រពន្ធ​របស់​គាត់​ធ្លាប់​មាន​ជំងឺ​បេះដូង​ និង​ទឹក​ដក់​ខួរក្បាល​រយ:ពេល​យូរ​។​

ក្នុងនោះ តាម​ការ​ពិនិត្យ​របស់​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រុង​ និង​លោក​ឧ​ញ៉ា​ ន​ង​ សុ​វ​ណ្ណា​រ័​ត្ន​ គ្រូពេទ្យ​កោសល្យ​វិ​ច័យ​រាជធានី​ភ្នំពេញ ​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ​និង​ទឹក​ដក់​ខួរក្បាល​ ហើយពេលនេះ សពត្រូវបានដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ​រង់​ចាំ​ស្ថានទូត​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​៕​