អ្នករត់កង់បីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបើកកង់បីទៅបុកជាមួយម៉ូតូ បណ្ដាលឱ្យកង់បីក្រឡាប់ផ្ងារជើងនៅនឹងកន្លែងកើតហេតុ
ព័ត៌មាន
286

ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយនឹងកង់បីបណ្ដាលឱ្យកង់បីក្រឡាប់ផ្ងារជើង នឹងមានអ្នករបួសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកផងដែរ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោង១១និង៥០នាទី យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ។

យោងតាមប្រភពព័ត៍មានពីរប្រជាពលរដ្ឋនឹងសមត្ថកិច្ចបានអោយដឹងថា បុរសម្នាក់បើកកង់បីខ្មែរ មួយគ្រឿងមានពាក់ស្លាកលេខ ភ្នំពេញ1FL-4210 បានធ្វើដំណើរនៅតាមបណ្តោយផ្លូវ ២៦៥ ក្នុងទិសដៅពីរជើងទៅត្បូង ចំណែកម៉ូតូម៉ាក លេត (Lets) មួយគ្រឿងទៀតវិញ ពាក់ស្លាកលេខ ភ្នំពេញ1FI-3909 ដែរបើកបរដោយនារីម្នាក់បើកនៅតាមបណ្តោយផ្លូវ១៥៦ក្នុងទិសដៅពីកើតមកលិច លុះមកដល់ផ្លូវបំបែកជាបួនក៏បានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលអោយបុរសជាអ្នកបើកកង់បីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកនារីជាអ្នកបើកម៉ូតូវិញបានរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរក៏បានចុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានវាស់វែងនឹងយកកង់បីនឹងម៉ូតូយកទៅរក្សាទុកនឹងរងចាំការដោះស្រាយជាបន្ត ៕