មុខមាត់ស្អាតបាត មិនរកការងារល្អៗធ្វើ បែរជាលក់គ្រឿងញៀន
ព័ត៌មាន
477

បាត់ដំបង ៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន​ដកហូតបាន ទម្ងន់ ១,៧២ក្រាម។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្រុមទី៣៣ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា​ជនសង្ស័យដែលឃាត់ខ្លួនបានទាំង២នាក់នេះ រួមមាន៖

ទី១-ឈ្មោះ រិទ្ធិ យ៉ាល័ក្ខ (ហៅ ម៉ី) ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅក្រុម១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (អ្នកលក់ថ្នាំញៀន) ។

ទី២-ឈ្មោះ ញឹម សាណី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ថ្នាំញៀនម៉ាទឹកកក ០១ថង់ ទម្ងន់ ១,៧២ក្រាម ទាំងសំបក​, ទូរសព្ទ័ដៃ ចំនួន ០២គ្រឿង, ម៉ូតូ ចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ​ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕