បង្ក្រាបសំបុកលក់គ្រឿងញៀន ឃាត់ខ្លួនបានមនុស្ស៩នាក់ ដកហូតបានថ្នាំញៀន និងដាវ៣ដើម
ព័ត៌មាន
901

ភ្នំពេញ៖ ជនសង្ស័យចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវ ឃាត់ខ្លួនបាន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១ រសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចដើមពោធិ ឃ្លាំងស្តុបរថភ្លើង ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៩នាក់នេះរួមមាន៖

១/ឈ្មោះ សី លីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។

២/ឈ្មោះ ជុំ ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្សារ៧មករា សង្កាត់បឹងកក២ ខណ្ឌទួលគោកមុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។

៣/ឈ្មោះ អ៊ូ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទាប់ជួល រោងច្រកឆ្នាំង សង្កាត់បឹងកក១ ខណ្ឌទួលគោក(ប្រើប្រាស់)។

៤/ឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។

៥/ឈ្មោះ ផាត ភាព ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងវត្តនាគវន្ត័ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។

៦/ឈ្មោះ វាត់ សំបូរ ភេទប្រុស អយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។

៧/ឈ្មោះ ប៊ាក ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។

៨/ឈ្មោះ ផល កញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុនរបរមិនពិតប្រាកដ(ប្រើប្រាស់)។

៩/ឈ្មោះ ឈឹម ចន្ទតារ៉ាម៉ាលីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ១៦៣E២ ផ្លូវ១៣៦ ភូមិ៥០ សង្កាត់ផ្សារទី២ មុនរបរមិនពិតប្រាកដ(ប្រើប្រាស់)។

ក្នុងនោះសមត្ថកិច្ចដកហូត វត្ថុតាងបានរួមមាន៖

១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់តូច.។

២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។

៣/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

៤/ដាវកែច្នែចំនួន០៣ដើម។

៥/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួមចំនួនធំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕