នារីអ្នកលក់គ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ដកហូត៩កញ្ចប់
ព័ត៌មាន
356

ភ្នំពេញ៖ នារីម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាលប៉ុស្តិ៍ព្រែកថ្មី ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដកហូតបានជាច្រើនកញ្ចប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខខ្ទមចាស់ ផ្លូវលំ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ស្រីល័ក្ខ ភេទស្រី អាយុ២២ ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ដកហូតបានវត្ថុតាងបានរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៩កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕