​(វីដេអូស្តែងៗ) មនុស្ស៥នាក់ស្លាប់-របួស ​ក្នុងករណីបាក់ស្ពានអាកាសនៅខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន
ព័ត៌មានអន្តរជាតិ
1.46K

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ស្ពានកាត់ផ្លូវ highwayបានបាក់សង្កត់លើរថយន្ត៣គ្រឿង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង​​២នាក់ផ្សេងទៀតរងរបួស ខណៈដែល​នៅក្នុងរថយន្ដពីរគ្រឿង​គ្មានមនុស្សនៅខាងក្នុង។ នេះបើយោងតាមការចេញផ្សាយពី Channel News Asia នៅព្រឹកថ្ងៃទី​១១ ខែតុលា ឆ្នាំ២០១៩។

​យោងតាមទូរទស្សន៍ស៊ីស៊ីធីវី បានឲ្យដឹងថា ហេតុការណ៍​នេះបានកើតឡើងនៅម៉ោងប្រហែល​៦​ល្ងាចម៉ោង(ម៉ោងក្នុងតំបន់)​ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងខេត្ត​ជាំងស៊ូ​(Jiangsu) ស្ថិតនៅភាគខាងកើតប្រទេសចិន។​

គួរជម្រាបថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់បាក់ស្ពាននេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ស្របពេលអាជ្ញាធារចិនកំពុងធ្វើការស៊ើបអង្កេត៕

ប្រភព៖ Channel News Asia​