ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីឆក់កាបូប និងទូរសព្ទ័ដៃ
ព័ត៌មាន
305

ភ្នំពេញ ៖ ករណីឆក់កាបូប និងទូរសព្ទ័ដៃបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់  នៅចំណុចមុខផ្សារបឹងបៃតង ផ្លូវ១៩២៨ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី១០-១០-២០១៩វេលាម៉ោង១៥ និង២០នាទី បង្កឡើងដោយជនសង្ស័យ ០៥នាក់ គេចខ្លួន ០២ នាក់(ឈ្មោះគ្រីត , ឈ្មោះ ជ័យ) ករណីពីថ្ងៃទី ០៣-១០-២០១៩ វេលាម៉ោង១៣ និង១០នាទី ។

ជនសង្ស័យ ០៣នាក់ ១-ឈ្មោះ ហួត ឆៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)២-ឈ្មោះ ម៉ក់ ទេពរ៉ានីដា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌដង្កោ (គ្មានសារធាតុញៀន) ៣-ឈ្មោះ សេន រាជសី ភេទប្រុស មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួកគោក (គ្មានសារធាតុញៀន) ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ ពៅ ដារ៉េត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់ ទូរសព្ទ័ដៃ០៣គ្រឿង (ម៉ាកអាយហ្វូន០២គ្រឿង និងណូគារចុចពិល០១គ្រឿង) , លុយដុល្លា៤០០ដុល្លា លុយខ្មែរ ៣០០.០០០រៀល ។ សម្ភារៈដកហូត ម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌សលាយខ្មៅ ផលិតឆ្នាំ២០១៨ គ្មានស្លាកលេខ , ២-ម៉ាកប៊ីត ពណ៌ខៀវលាយស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HU-3040 រប់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ។