ស្លាប់មនុស្ស៨នាក់ និងរបួស៧នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១០ ខែតុលាម្សិលមិញ
ព័ត៌មាន
241

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសនៅថ្ងៃទី១០ ខែតុលាញ ឆ្នាំ២០១៩ម្សិលមិញ បានកើតឡើងចំនួន១៨លើក បង្កឲ្យមានមនុស្សស្លាប់៨នាក់, របួសស្រាល៤ និងរបួសធ្ងន់១៧នាក់ ។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២១គ្រឿង, រថយន្តតូច៦គ្រឿង, រថយន្ដធំ៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង , និងមិនគោរពសិទ្ធ ។

សូមបញ្ជាក់ផងដែរថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៨៨ លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួ៤៣នាក់ របួសធ្ងន់១១៦នាក់ និងរបួសស្រាល៥៨នាក់៕