ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ដកហូតកាំភ្លើងកែច្នៃមួយដើម ម៉ូតូមួយគ្រឿង និងវត្ថុតាងមួយចំនួន!
ព័ត៌មាន
1.02K

ព្រះសីហនុ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១៧ និង ១០នាទីល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ស្ថិតភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ចន្ទ័ សុខា ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស៊ីឈ្នួលចាំដីចម្ការ រស់នៅភូមិ/ឃុំខាងលើ។

ដកហូតវត្ថុតាងបានរួមមាន៖

-ម្សៅសរថ្លា ចំនួន ០១កញ្ចប់តូច ទម្ងន់ ១.០៣ក្រាម

-ដបជក់ ចំនួន០១

-ដែកកេះ ចំនួន០២

-ពូថៅ ចំនួន០១

-កាំភ្លើងកែច្នៃ ចំនួន០១ដើម

-ម៉ូតូ ចំនួន០១គ្រឿង។

បច្ចុប្បន្ន​ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាល ដើម្បីចាត់ការតាមនីតិវិធី៕