គ្មានសុវត្ថិភាពសោះបុរីវិមានភ្នំពេញអើយ! បង់ថ្លៃសេវាសន្តិសុខរាល់ខែ ចោរចូលគាស់ទូដែកយកលុយជាង៣ម៉ឺនដុល្លារ គេចខ្លួនបាត់ដោយមិនព្រឺក្បាល!!!
ព័ត៌មាន
646

ភ្នំពេញ៖ ពិតជាអសន្តិសុខមែន តើឲ្យពលរដ្ឋសង្ឃឹមអី បើចោរហ៊ានចូលធ្វើសកម្មភាពចូលតាមបង្អួច កាត់គាស់ទូរដែក យកលុយអស់ប្រមាណជាង៣ម៉ឺនដុល្លារ បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាពនៅក្នុងបុរីវិមានភ្នំពេញ​។

ក្នុងនោះយោងតាមការបង្ហោះ របស់ម្ចាស់គណនីFacebook ឈ្មោះ យ៉ាដាលិ ដែលបានបង្ហោះកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បានរៀបរាប់ទាំងស្រុងថា ៖ « ចោរគោស់ផ្ទះខ្ញុំនៅដល់ក្នុងបុរីវិមានភ្នំពេញ តាមបណ្តោយផ្លូវជាសុផារ៉ា សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយនៅក្នុងបុរី ហើយនៅ វាចូលបានទៀត ចឹងសូមបងប្អូនទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត ទាំងអស់គ្នាណា លុយយើងពិបាករកណាស់ វាមកលួចយើងដោយងាយស្រួលបំផុត » ។

ក្នុងនោះបងស្រីជនជនរងគ្រោះជាម្ចាស់អាខោនខាងលើ បានបន្តទៀតថា ជារៀងរាល់ខែ គាត់តែងតែបង់ថ្លៃសន្តិសុខឲ្យខាងវិមានភ្នំពេញ ជាប្រចាំ តែខាងបុរីថា សេវាបង់រាល់ខែនឹង មិនមែនបង់សន្តិសុខទេ គេថាបង់អនាម័យនឹងបំភ្លឺផ្លូវ ។ ប៉ុន្តែក្នុងនោះ បើយោងតាមប្រភពពីពលរដ្ឋ ដែលបានខមមិនជាលិខិតអញ្ជើញបង់ប្រាក់ របស់បុរីវិមានភ្នំពេញ បានបញ្ជាក់ថា ជាការបង់ថ្លៃសេវា សន្តិសុខ អនាម័យ និងភ្លើងបំភ្លឺសាធារណៈ ។ ដូច្នេះពលរដ្ឋបានលើកឡើងថា នៅដល់បុរីហើយ ថ្លៃសេវាសន្តិសុខក៏បង់ តែគ្មានសុវត្ថិភាពសោះក្នុងបុរីវិមានភ្នំពេញនេះ បូករួមទាំងកើតមានរឿងរ៉ាវចោរ ហ៊ានចូលមកគាស់ផ្ទះ គាស់ទូដែក យកលុយដែលគាត់ខំរកទាំងពិបាក អស់ប្រមាណជាង៣ម៉ឺនដុល្លារថែមទៀត តើឲ្យពលរដ្ឋសង្ឃឹមអី ទាំងដែលសមត្ថកិច្ចក៏មិនទាន់មានតម្រុយចាប់បានចោរនេះនៅឡើយ៕