ទោះប្រពន្ធស្លាប់ទៅជាច្រើនឆ្នាំ តែចិត្តស្នេហ៍របស់នាយ ហុងដា​ នៅតែមិនផ្លាស់ប្តូរ..
កម្សាន្ត
1.64K

ភ្នំពេញ​៖ មហាជនពិតបានជ្រាបហើយ អំពីរឿងរ៉ាវឆាកជិវិតដ៍ជូរចត់ របស់នាយ ហុងដា ដែលជាតារាកំប្លែងមួយរូប ដែលតែងតែធ្វើឲ្យមហាជនសើចសប្បាយ ទទួលបានភាពរីករាយ តែជីវិតផ្ទាល់វិញ ត្រូវជួបរឿងរ៉ាវជាច្រើន ស្ទើរតែធ្វើឲ្យនាយ ហុងដា ទ្រាំស៊ូមិនបាន.. ។

ទោះបីជាពេលនេះ តារាកំប្លែង នាយ ហុងដា បានបាត់បង់ប្រពន្ធជាទីស្រឡាញ់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែនាយហុងដា នៅនឹករលឹកគ្មានថ្ងៃភ្លេច ចំពោះការស្រឡាញ់ និងស្នាមញញឹមដែលភរិយាមានមកលើខ្លួន។

បើគិតមកទល់ពេលនេះ កូនស្រីដែលជាតំណក់ឈាមរបស់នាយហុងដា ជាមួយភរិយាដែលបានស្លាប់ ពេលនេះ កំពុងតែធំធាត់តាមវ័យផងដែរ ដែលអាចនិយាយថាបានជាកម្លាំងចិត្តមួយសម្រាប់នាយហុងដា តស៊ូបន្តទៀត ក្រោយបាត់បង់ទាំងឪពុក ទាំងប្រពន្ធ រួមទាំងការខូចឈ្មោះដោយសារតែស្នាដៃកូនប្រុសម្នាក់ទៀត។

ក្នុងនោះ ថ្មីៗនេះ នាយ ហុងដា​ ក៏បានបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គម ជាមួយរូបថតមួយសន្លឹក ដែលនាយបានថតជានិងភរិយា ដោយបានសរសេរថា « ស្នាមញញឹមដែលមិនប្រែប្រួល» ជាហេតុធ្វើឲ្យមហាជនកាន់តែយល់ច្បាស់ពីទំហំនៃការស្រឡាញ់របស់លោកជាមួយនឹងភរិយាដែលបានលាចាឋានផងដែរ៕