រូបសំណាក​​​​កីឡាករ​ឆ្នើម Zlatan Ibrahimovic ត្រូវ​ដាក់​បង្ហាញ​នៅ​ប្រទេស​ស៊ុយអែត​

​នាពេលថ្មីៗនេះ រូបសំណាករបស់អតីតខ្សែប្រយុទ្ធក្រុម Manchester United ​កីឡាករ Zlatan Ibrahimovic ត្រូវបានដាក់បង្ហាញរូបរាងលើទឹកដីនាទីក្រុង Malmo ប្រទេសស៊ុយអែត ដោយមានកម្ពស់​២.៧ម៉ែត្រ ធ្វើពីសំរឹទ្ធិ និងមានទម្ងន់ ៥០០គីឡូក្រាម ស្ថិតនៅពីក្រោយកីឡដ្ឋាន Friends Arena ជាទីកន្លែងចាប់អាជីពបាល់ទាត់កាលពី​២០ឆ្នាំមុន។

អតីតវីរបុរសបាល់ទាត់ក្រុមជម្រើសជាតិស៊ុយអែត Zlatan Ibrahimovic បានធ្វើដំណើរមកទីក្រុង Malmo ក្នុងការអបអរសាទររូបសំណាករបស់លោក ហើយកីឡាករក្នុងក្លឹប LA Galaxy បានលើកឡើងថា «នៅពេលអ្នកទៅទីក្រុង New York អ្នកនឹងឃើញរូបសំណាករបស់ Liberty តែពេលអ្នកមកកាន់ប្រទេសស៊ុយអែត អ្នកនឹងឃើញរូបសំណាករបស់ Zlatan»។

Zlatan បច្ចុប្បន្នមានវ័យ ៣៨ឆ្នាំ និងកំពុងប្រកបអាជីពលេងនៅក្លឹប LA Galaxy នៃលីគអាមេរិក Major League Soccer គ្រាដែលគិតទល់​ពេលនេះបង្ហាញខ្លួនលើទីលានបាន ៥៦ប្រកួត រកបាន ៥២គ្រាប់ និង ១១៦ប្រកួតសម្រាប់ក្រុមជម្រើសជាតិស៊ុយអែត ដោយរកបាន ៦២គ្រាប់៕

​ប្រភព៖ BBC