ចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ព័ត៌មាន
161

ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន២នាក់ ជាជនជាតិចិន ត្រូវបានកម្លាំងការិយាល័យ នគរបាលជំនាញប្រឆាំងគ្រឿងញៀន ស្នងការដ្ឋានខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីយប់ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ រួមមាន៖

១.ឈ្មោះ Zou Xiang ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតប្រទេសចិន( មានថ្នាំញៀនម្សៅ៣ កញ្ចប់) ទូរស័ព្ទ ១ គ្រឿង។

២. ឈ្មោះ Sun ChengLong ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដទីកន្លែងកំណើតប្រទេសចិន (មានថ្នាំញៀនម្សៅ២កញ្ចប់ និងថ្នាំញៀនWY មួយចំហៀងគ្រាប់ )ទូរស័ព្ទ១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕