ជិះម៉ូតូទៅបុករថយន្តចតស្ងៀមលើចំណែកផ្លូវ ដេកស្តូករបួសធ្ងន់
ព័ត៌មាន
155

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈដែលរថយន្តមួយគ្រឿងកំពុងឈប់ស្ងៀមលើចំណែកផ្លូវ ត្រូវបានម៉ូតូមួយគ្រឿងជិះមកបុក បណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបត់ ចូលទៅផ្លូវចំណោតចុះទៅវត្តអូត្រះ ក្នុងខេត្តព្រះសីហនុ។

ករណីនេះបើតាមប្រភពព័ត៌មាន នៅមិនទាន់ដឹងថា រថយន្តនេះខូច ឬមានចេតនាឈប់ទុកចោលនៅលើផ្លូវនៅឡើយនោះទេ។ ចំណែក​ឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕