ចាស់ទៅហើយមិនទាន់អស់ចំណង់ ចាប់ក្មេងស្រីអាយុ១២ឆ្នាំ រំលោភសម្រេចជាច្រើនដង
ព័ត៌មាន
1.48K

ក្រចេះ៖ ក្មេងស្រីម្នាក់ អាយុទើបតែ១២ឆ្នាំ ត្រូវបានបុរសវ័យចំណាស់ម្នាក់ ធ្វើសកម្មភាពចាប់រំលោភបានសម្រេចជាច្រើដង បំផ្លាញអនាគតគ្នាទាំងវ័យក្មេង ។

ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិដូនមា ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ នឹម ផុន ភេទប្រុស អាយុ៧៥ឆ្នាំ ស្នាក់នៅភូមិដូនមា ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ចំណែក​ឯក្មេងស្រីរងគ្រោះ អាយុទើបតែ១២ឆ្នាំតែប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕