កម្លាំងចម្រុះ ស្ទាក់រថយន្តមួយគ្រឿង ដែលដឹកឈើពេញលើរថយន្តយកទៅធ្វើផ្ទះ
ព័ត៌មាន
254

ឧ​ត្ត​រ​មានជ័យ​៖ កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង​ ដឹកនាំដោយលោក​អនុសេនីយ៍ឯក ហើ​ន សំបោ​ន មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​ សហការជាមួយកម្លាំង​រដ្ឋបាល​ព្រៃឈើ​ ចុះបង្ក្រាបរថយន្តយីឌុប មួយគ្រឿងដឹកពេញលើរថយន្ត ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង។

ការឃាត់រថយន្តនេះបានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិ​អូរ​គរ​គី​លើ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមានការសម្របសម្រួល ពី​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

រថយន្តដែលត្រូវបានឃាត់នេះ ម៉ាក​យី​ឌុប​ ពាក់​ស្លាក​លេខ ​តាកែវ 3A-1745 បើកបរ​ដោយ​ឈ្មោះ កែវ សុឃាង ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ស្នាក់នៅភូមិក​ញ្ច ឃុំអង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ដឹកឈើ​ផ្ទះ​ចាស់​ពី​ស្រុក​ត្រពាំង​ប្រាសាទ ឆ្លង​​កាត់​ទីរួមស្រុក​អន្លង់វែង ត្រង់ចំណុចភូមិ​អូរ​គរ​គី​លើ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្ពោះទៅកាន់​ខេត្តតាកែវ ៕