កម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងស្តុកឈឺ៦កន្លែង ជាប់ស្នាក់ការដែនបរិស្ថានស្រែពក ដកហូតបាន ៨៧៣ ដុំនិងសន្លឹក
ព័ត៌មាន
162

មណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបទីតាំងស្តុកឈឺមួយកន្លែង ដែលឈ្មួញបានដឹកឈើជាច្រើនកំណាត់ មកលាក់ទុកនៅទីតាំងនេះ ទាំងដែលជាប់នឹងស្នាក់ការ ណាមរ៉ាម ហៅដែនបរិស្ថានស្រែពក ចម្ងាយតែជាង១០០ម៉ែត្រប៉ុណ្ណោះ ដែលគ្រប់គ្រងដោយលោក ប៉ែត ភគ្ត្រា ជាប្រធានដែន។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុច៣ទីតាំង និងទីតាំងសិប្បកម្មខុសច្បាប់ច្រើនកន្លែងទៀត សរុបចំនួន៦កន្លែង ក្នុងភូមិចុងផាង ហៅ(ដេអេ) ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជាលទ្ធផល រួមមាន៖

-ទីតាំងទី១ រកឃើញឈើអារប្រណិត (ធ្នង់-បេង) ចំនួន២៣៥ដុំ។

-ទីតាំងទី២ មានឈើអារលេខ១ (កកោះ-សុក្រម) ចំនួន២១សន្លឹក និងរណារយន្ត ០៤គ្រឿង។

-ទីតាំងទី៣ មានឈើអារប្រណិត(ធ្នង់-បេង)ចំនួន១៦០ដុំ។

-ទីតាំងទី៤ មានឈើអារលេខ១(សុក្រម)ចំនួន ២០ សន្លឹក។

-ទីតាំងទី៥ មានឈើអារលេខ១(សុក្រម)ចំនួន៣៥សន្លឹក។

-ទីតាំងទី៦ មានឈើអារលេខ១ ចំនួន ៧ដុំ សរុបឈើអារប្រណិត ចំនួន ៣៩៥ដុំ និងឈើអារលេខ១ចំនួន៨៣ សន្លឹក ។

ពេលនេះកម្លាំងជំនាញកំពុងចាត់ការតាមច្បាប់៕