មនុស្ស៤នាក់ របួសធ្ងន់រណូករណែលពេញផ្លូវ ក្រោយជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង
ព័ត៌មាន
568

ត្បូងឃ្មុំ៖ មនុស្សចំនួន៤នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៥០នាទី រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លើផ្លូវក្រាលកៅស៊ូ ភូមិត្រពាំងស្នោ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះបានកើតឡើង រវាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស៊ីម ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ ( របួសធ្ងន់ ) បានឌុបឈ្មោះ គា សុខគង់ ភេទប្រុស អាយុ១៥ឆ្នាំ ពីក្រោយបណ្តាលឲ្យ របួសធ្ងន់ ដូចគ្នា ក្រោយបានទៅបុកជាមួយនិងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៧ គ្មានស្លាកលេខ បើកបរដោយឈ្មោះសួន ស៊ឹង ភេទ ប្រុស អាយុ២១ឆ្នាំ (របួសធ្ងន់) ដែលកំពុងឌុបឈ្មោះ ម៉ៅ ម៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ ( របួសធ្ងន់)ដូចគ្នា។ ចំណែកម៉ូតូទាំង២គ្រឿងវិញ រងការខូចខាតយ៉ាងដំណំ។

បន្ទាប់ពីកើតហេតុហើយនោះ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងបញ្ជូនជនរងគ្រោះដែលរបួសទៅព្យាបាលនៅមន្ទីរពេទ្យ៕