គ្រូជម្រើស​ជាតិ​កម្ពុជា លោកFelix​បញ្ជាក់ថា កម្ពុជា​មិន​ខ្លាច​អ៊ីរ៉ង់​ឡើយ

ក្រុមជម្រើស​ជាតិ​កម្ពុជា ជួបជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងពូល​C ​នៅពហុកីឡដ្ឋាន Azadi របស់ Tehran នៅយប់ថ្ងៃព្រហស្បតិ៍នេះវេលា​ម៉ោង​៨និង៣០​នាទី​យប់​(ម៉ោង​កម្ពុជា) ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022។

គួរជម្រាបថា ឆ្លង​កាត់​២ប្រកួត​កន្លង​ទៅ ​កម្ពុជា​មាន​តែ​១​ពិន្ទុ​គត់ ខណៈ​អ៊ីរ៉ង់​​ឈ្នះ​ហុងកុង​​សម្រាប់​ប្រកួត​ទី១​របស់​ពួក​គេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុន​ការ​ប្រកួត​ ​គ្រូ​ជម្រើស​ជាតិ​កម្ពុជា ​បញ្ជាក់​ថា ក្រុមលោក​មិន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​លេង​ទល់​នឹង​អ៊ីរ៉ង់​ឡើយ។

ក្នុងនោះគ្រូ​របស់​ជម្រើស​ជាតិ​កម្ពុជា លោក ​​Felix Dalmas បាននិយាយថា៖« វា​នឹង​ក្លាយ​ជា​ឱកាស​ល្អ​សម្រាប់​ពួក​យើង​​ដើម្បី​ធ្វើ​តេស្ដ​សមត្ថភាព​របស់​ពួក​យើង ព្រោះ​​ពួក​យើង​​នឹង​លេង​ទល់​​ក្រុម​ល្អ​ជាង​គេ​មួយ​ក្នុង​អាស៊ី។ ខ្ញុំ​សង្ឃឹម​ថា ពួក​យើង​​អាច​ឈាន​ទៅ​មួយ​ជំហាន​ទៀត ជាមួយ​គម្រោង​របស់​ពួក​យើង​​ដើម្បី​ពង្រឹង​បាល់ទាត់​របស់​កម្ពុជា»។​

លើសពីនេះទៅទៀត គ្រូបង្វឹកសញ្ជាតិ​អាហ្សង់ទីន​វ័យ​៣១​ឆ្នាំរូបនេះ ​បន្ថែ​ម​ទៀត​ថា អ៊ីរ៉ង់​ជា​ក្រុម​ខ្លាំង ​ប៉ុន្តែ​មនោគមវិជ្ជា​បាល់ទាត់​របស់​កម្ពុជា​​គឺ​ច្បាស់។ ក្រុម​ទាំង​មូល​នឹង​ខំប្រឹង​លេង​ឲ្យ​ល្អ​ទល់​គ្រប់​ក្រុម​ទាំង​អស់​៕ ​

ប្រភព៖ Tehran times