តអំពូលភ្លើងមិនភ្លឺ យកដៃមួលចង្កៀង ឆក់ស្លាប់មួយរំពេច
ព័ត៌មាន
672

កំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយឃើញអំពូលភ្លើងមិនភ្លឺ ក៏យកដៃមួល ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗមួយរំពេច ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះភូមិស្រែព្រីង

សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ យ៉ាន ភិរម្យ ភេទប្រុស អាយុ២៦ឆ្នាំ បានយកអំពូលភ្លើងដែលដាច់មិនភ្លឺ មកតឡើងវិញ ដោយយកអំពូលភ្លើងនិងខ្សែខុសបច្ចេកទេស គ្មានជើងស៊កអំពូល ប្រើស្កុតរុំ រួចដោតជាមួយចរន្តភ្លើង តែពេលនោះមិនឃើញភ្លឺ ក៏យកដៃមួលចង្កៀងស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕