រន្ទះបាញ់ផ្តាច់យកជីវិតបុរសម្នាក់ ខណៈកំពុងជិះទូករាយមងដាក់ត្រី នៅស្រុកកោះអណ្តែត
ព័ត៌មាន
1.1K

តាកែវ៖ មានករណីរន្ទះបាញ់ បានឆក់យកជីវិតបុរសម្នាក់ ខណ:កំពុងជិះទូករាយមងដាក់ត្រី កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ជនរងគ្រោះមានឈ្មោះ ប៉ែន ដារិទ្ធ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ អ្នកនេសាទ។

ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕