ធ្វើអញ្ចឹងបានអីមកវិញ មុខមាត់ស្អាតបាត បែរជាត្រូវប៉ូលិសចាប់ខ្លួនដោយសារគ្រឿងញៀន
ព័ត៌មាន
509

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ដោយការធ្វើរដ្ឋបាលចាប់ពីចំណុចភូមិ៥ តាមផ្លូវមាត់ប្រឡាយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រហូតដល់ចំណុចផ្ទះគ្មានលេខ។

ជាក់ស្តែងការធ្វើរដ្ឋបាលនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់។ ក្នុងនោះមានប្រុស៤នាក់ ស្រីម្នាក់ ដកហូតបានក្រាមពណ៌សថ្លា ០១កញ្ចប់តូច និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៥ នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរ និងកសាងសំណុះរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕