អាចទេខ្មែរជួយខ្មែរ! និស្សិត​ស្រីផ្នែក​អក្សរសាស្ត្រ​ខ្មែរ និងជាអ្នកលេងឧបករណ៍ខ្សែដៀវខ្មែរ ដែលធ្លាប់ធ្វើការងារសង្គមជាច្រើន ពេលនេះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ
ព័ត៌មាន
307

យោងតាមសារដែលត្រូវបាន​បង្ហោះ​ដោយ​មិត្ត​ភក្តិ​របស់​នាង កញ្ញា ឆែ ដា​នី ដែលជានិស្សិត​ស្រី​ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និងជាអ្នកថែរក្សាវប្បធម៌ខ្មែរ ក្នុងការលេងឧបករណ៍ខ្សែដៀវខ្មែរ ថែមទាំងធ្លាប់បានចូលរួមធ្វើនូវអំពើសប្បុរសធម៌ជាច្រើននាពេលកន្លងមក ពេលនេះកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ នោះគឺជំងឺខួរឆ្អឹងខ្នង​ឈប់​ផលិត​គ្រាប់​ឈាម ដែល​ត្រូវ​ការចំណាយ​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ ដើម្បី​ព្យាបាល​នៅ​ប្រទេស​វៀតណាម ដោយក្នុងនោះបានសរសេរ​រៀបរាប់ពីសំណៅ​ដើម​របស់​កញ្ញា ឆែ ដា​នី យ៉ាង​ដូច្នេះ​ថា៖ «នេះ​ប្រហែលជា​ក្តីសង្ឃឹម​ចុងក្រោយ​របស់​នាង​ខ្ញុំ​ហើយ។ គ្រួសារ​នាង​ខ្ញុំ​ពុំមាន​លទ្ធភាព​ដើម្បី​បន្ត​ព្យាបាល​ជម្ងឺ​នាង​ខ្ញុំ​ទេ តែ​ខ្ញុំ​នៅមាន​សង្ឃឹមថា បង ប្អូន មិត្តភក្តិ នឹង​អាចជួយ​ចូលរួម​តាម​លទ្ធភាព​ដែល​អាចជួយ​បាន ដើម្បី​ឲ្យ​ខ្ញុំ​អាច​បង្រៀន​ដូចដើម និង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​យុវជន និង​សង្គមជាតិ​បន្តទៀត។ ខ្ញុំ​មិនអាច​សរសេរ​បាន​ច្រើន​ទេ ញ័រ​ដៃ​ណាស់ មានតែ​អរគុណ​ទុកជាមុន​សម្រាប់​ទឹកចិត្ត​បរិច្ចាគ​ជួយ​នាង​ខ្ញុំ។ »

សូមបញ្ជាក់ថា ពេលនេះ នាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ​ដោយ​ការសម្រាកព្យាបាលនេះ​ប្រើ​​រយៈ​ពេលអស់ ២ ខែហើយ ក្រុមគ្រូពេទ្យបានព្យាបាលដោយប្រើថ្នាំចាក់អស់រយៈពេល ៣ សប្តាហ៍ ប៉ុន្តែខួរ​ឆ្អឹង​នៅ​តែ​មិនដំណើរការ។ ខ្ទង់ចំណាយប្រហែលត្រូវអស់ដល់​ទៅ ៥ ម៉ឺន​ដុល្លារ​អាមេរិក ដោយក្រុមគ្រូពេទ្យបាន​ផ្តល់​ជម្រើស​ចំនួន ២ ក្នុងការព្យាបាល ទី១ ការផ្សាំបណ្តុះខួរឆ្អឹង​ដែល​ទទួល​​បា​នការបរិច្ចាគ​ពីបងប្អូនបង្កើត ឱកាស​ក្នុង​ការ​សះស្បើយ ៨០​ភាគរយ ក្រោមការចំណាយខ្ទង់ ៥ម៉ឺនដុល្លារ និងទី ២ ប្រើប្រាស់ថ្នាំ​ចាក់​ប្រភេទ​ផ្សេង​ៗ​ ឱកាសជាមាន៦០ភាគរយតែត្រូវសម្រាកនៅមន្ទីរពេទ្យ ៦ ខែ ត្រូវចំណាយប្រហាក់ប្រហែល​នឹង​ជម្រើសទី ១។

ដូច្នេះសូមសប្បុរសជនមេត្តាជួយគាត់ផង តាមរយៈលេខទូរសព្ទរបស់នាងផ្ទាល់ 098 590 005 / 012 462 763 និងតាម ABA 00 04 85310 ៕