មហាជនហួសចិត្ត! លោកជំទាវក្រសួងសាធារណការ​ថា ផ្លូវខូចច្រើន ដោយសារការប្រែប្រួលអាកាសធាតុ
ព័ត៌មាន
1.28K

ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការសិក្សា និងការវិភាគលើផលចំណេញខាត (CBA) ខាងផ្នែកសេដ្ឋកិច្ចនៃការបញ្ជ្រាបការងារបម្រែបម្រួលអាកាសធាតុ ទៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ក្រោយការអញ្ជើញរបស់លោកជំទាវ ម៉ម រមនា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃអង្គភាពទាំងអស់ក្រោមឱវាទក្រសួង។ លោកជំទាវ ម៉ម រមនា បានមានប្រសាសន៍ជារួមថា ផ្លូវស្រុកខ្មែរខូចច្រើន ដោយសារការប្រែប្រួលអាកាសធាតុ ។

ដោយលោកជំទាវ បានលើកឡើងថា « ការប្រែប្រួលអាកាសធាតុ ជាបញ្ហាអន្តរវិស័យ ហើយវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយដែលទទួលរងផលប៉ះពាល់តាមរយៈការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាជាតិ ថវិកាជំនួយ និងកម្ចីពីអន្តរជាតិ ដើម្បីធ្វើការជួសជុល ស្ដារឡើងវិញ។

ក្នុងនោះលោកជំទាវបានលើកឡើងទៀតថា ជាក់ស្ដែងទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ កំពត ពោធិ៍សាត់ ស្ទឹងត្រែង រតនគិរី បណ្ដាលឱ្យផ្លូវថ្នល់ ស្ពាន ទទួលរងការខូចខាត និងផ្អាកចរាចរណ៍ការជាបណ្ដោះ។» ។

ការថ្លែងរបស់លោកជំទាវ ដូច្នេះ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការហួសចិត្ត ក្នុងនោះមហាជនបានលើកឡើងថា កត្តាដែលខូចផ្លូវដោយសារគ្រោះធម្មជាតិគឺមានហើយ តែបើនិយាយឲ្យចំនោះ គឺបណ្តាលមកពីរថយន្តធុនធំច្រើនជាង បូករួមទាំងការធ្វើផ្លូវជាប់មិនបានយូរ ដូចជាធ្វើលំៗជាដើម ៕