ប្រាប់ថាគ្មានលុយហើយនៅតាមទារដដែលៗ កូនបំណុលទ្រាំមិនបាន ហក់វាយទាត់ធាក់ម្ចាស់បំណុល មុខប៉ូលិស (មានវីដេអូ)
ព័ត៌មាន
2.97K

ភ្នំពេញ៖ ពិតជារឿងដ៍ហួសចិត្តមួយបានកើតឡើង ដោយស្ត្រីម្នាក់ជាម្ចាស់ហាងមួយកន្លែងទៅហើយ ខឹងម្ចាស់បំណុលដែលខ្លួនជំពាក់តាមទារខ្លាំងពេក ទ្រាំលែងបានហក់វាយទាត់ធាក់ បញ្ចេញក្បាច់គុណ បោចសក់ បោកក្បាល ម្ចាស់បំណុលឡើងចាស់ដៃនៅមុខសមត្ថកិច្ចលែងខ្លាចញញើត ។ ប្រាប់ហើយថាគ្មានលុយ នៅតែទារដដែលៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងមួយកន្លែងយីហោ «យីអ៊ូ រីករាយ» តាមមហាវិថីឈ្នះៗ ភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាកូនបំណុលនិងជាជនដៃដល់ខាងលើនេះមានឈ្មោះ លីលី អាយុប្រមាណ៤០ឆ្នាំ ជាងថៅកែហាងខាងលើ និងជាកូនបំណុល ។ ចំណែកម្ចាស់បំណុលវិញ មានឈ្មោះ ធាវី អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំផ្សារឈូកមាស ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុន ពេល កើតហេតុ គេឃើញជនរងគ្រោះ ជាម្ចាស់បំណុល បានជិះរថយន្តមួយគ្រឿងទៅទារប្រាក់ពីថៅកែហាងខាងលើ ដែលជាកូនបំណុលដែលបាន ជំពាក់ ១០០០ដុល្លារ មិន សង រហូតទាស់ពាក្យសម្តីគ្នា ត្រូវ បាន ថៅកែ ហាងជាកូនបំណុលនោះ ដេញចេញនិងទាញកំប៉ុងដាក់ស្លាបព្រាសម គប់លើ ម្ចាស់បំណុល រួចយកទឹកជះទៀត មិនតែប៉ុណ្ណោះស្រាប់តែកូនបំណុលរូបនេះ បានហក់វាយទាត់ធាក់ម្ចាស់បំណុលមិនប្រណៃដៃ ចាប់បោចសក់ បោកក្បាលបញ្ចេញក្បាច់គុណមកលើម្ចាស់បំណុលនោះថែមទៀត ទោះបីករណីនេះមានសមត្ថកិច្ចកំពុងឈរឃាត់ក៏ដោយ ។

ក្រោយពីវាយម្ចាស់បំណុលរួច នាងនិយាយថា ដោយសារខឹងពេកគ្រាន់តែរឿង លុយ១០០០ដុល្លារ សោះ តាមទាររហូតនាងជំពាក់នាងសងតែពេលនេះមិនទាន់មាន ព្រោះគេជំពាក់នាងដែរ ទើបទ្រាំមិនបានសុំបញ្ចេញកំហឹងតែម្តង។

រីឯ ម្ចាស់បំណុលនិយាយថា ម្ចាស់ហាងនេះ បានខ្ចីប្រាក់ចងការចំនួន១០០០ ដុល្លារ តាំងពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ដោយ១០០ដុល្លារ ការ៥ដុល្លារ តែការក៏មិនឲ្យដើមក៏មិនឲ្យ គេចរហូត លុះពេលគាត់មកទារបែរជាវាយទាក់ធាក់គាត់ទៀត ករណីនេះ ភាគីម្ចាស់បំណុលនឹងប្តឹងទារសំណងជំងឺចិត្ត ៥ ពាន់ដុល្លារតាមច្បាប់។