សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់នៅខណ្ឌទួលគោក
ព័ត៌មាន
3K

ភ្នំពេញ៖ ជនសង្ស័យចំនួន ២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់ ត្រង់ចំណុចមុខផ្ទះ លេខ១៩ ផ្លូវលេខ២៩១ ក្រុមទី៥៨ ភូមិទី១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២៥នាទី។

ដកហូតវត្ថុតាងបាន៖ ការបូបស្បែក១។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីចាត់ការតាមច្បាប់៕