ព្រះអើយ!!! អាយុទើប១៤ឆ្នាំ អាចជួយដូរគ្រឿងញៀនបានបាត់ទៅហើយ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ
ព័ត៌មាន
268

ភ្នំពេញ៖ ជនសង្ស័យម្នាក់អាយុទើប១៤ឆ្នាំ បែរជាជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចហាងកាហ្វេ ភូមិ៧ បុរីសន្តិភាព២ សង្កាត់ ចោមចៅ ទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៤និង០៩នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ហេង គីមហុង ភេទ ប្រុស អាយុ ១៤ឆ្នាំ មុខរបរមិនពិត ទីលំនៅ មិនពិត ។

វត្ថុតាង ចាប់យក ៖ក្រាមសថ្លាចំនួន ១៤កញ្ចប់ ថង់តូច សង្ស័យ ជា សារធាតុ ញៀន។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនិតិវិធីច្បាប់៕