ជនជាតិចិនមួយក្រុម ទាញដំបងដេញវាយជនជាតិចិនដូចគ្នាផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់ នៅក្រុងព្រះសីហនុ
ព័ត៌មាន
339

ព្រះសីហនុ៖ មានករណីជនជាតិចិនមួយក្រុមទាញដំបងដេញវាយគ្នាផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០និង៤៥ នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ម្តុំឧតុនិយមភូមិ 3សង្កាត់លេខ 3 ក្រុងព្រះសីហនុ ។ 

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបង្កឡើងដោយជនជាតិចិនចំនួន ០៦នាក់ បានយកដំបងដេញវាយគ្នាទៅលើជនជាតិចិនដូចគ្នា(មិនទាន់ដឹងមូលហេតុ) ។ ភ្លាមៗនោះ កម្លាំងចម្រុះគណបញ្ជាការឯកភាពខេត្តបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៦នាក់បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តដើម្បីដោះស្រាយបន្តតាមនិតិវិធី៕