មិនដឹងមានគំនុំពីកាល បើកបុកទ្រូងផ្លូវនៅតាមបណ្ដោយផ្លូវ២៨៩ខ្ទេច ចំណែករថយន្តខូចខាតធ្ងន់មួយចំហៀងមុខ
ព័ត៌មាន
166

ភ្នំពេញ៖ រថយន្តNISSANសេរីទំនើបមួយគ្រឿងបើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ 

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់ទឹកកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តNISSANសេរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AX-8671 បានធ្វើដំណើរនៅបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចស្តុកកងរាជអាវុធហត្ថក៏រេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញមួយទំហឹងខ្ទាតក្បាលព្រួញទៅផ្លូវម្ខាងទៀត បណ្តាលអោយរងកាខូចខាតយ៉ាងដំណំទៅលើរថយន្ត ភ្លាមៗនោះម្ចាស់រថយន្តខាងលើក៏បានគេចចេញពីកន្លែងកើតហេតុ បន្សល់តែរថយន្ត ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក៏បានមកដល់កន្លែងកើតហេតុហើយក៏បានធ្វើការស្ទូចរថយន្តខាងយកទៅរក្សាទុកនៅការិយាល័យចររាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នឹងធ្វើតាមនីតិវិធីជាបន្ត ៕