រថយន្តដឹកសំរាមឈប់ប្តូរកង់ ត្រូវរថយន្តកុងតឺន័រ​ធុនធំ​ បុកពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់កៀបជាប់ក្រោមរថយន្តរងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ១
ព័ត៌មាន
192

ភ្នំពេញ៖ រថយន្តកុងតឺន័រ​ធុនធំ​ ជ្រុលបុករថយន្តដឹកសំរាមពីក្រោយ​ បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តរងការខូចខាតមួយចំហៀងមុខ និងធ្វើឲ្យកកស្ទះពេញផ្លូវ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង​២២យប់​ ថ្ងៃទី​០៩​ ខែតុលា​ ឆ្នាំ​២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ដែលជាតាកុងឡានរថយន្តដឹកសំរាម១គ្រឿងកំពុងតែធ្វើការផ្លាស់ប្ដូរកង់រថយន្តស្រាប់តែពេលភ្លាមៗនោះក៏ត្រូវបានរថយន្តម៉ាកកុងតឺន័រ១គ្រឿង ពណ៍ស ដែរពាក់ស្លាកលេខ ភ្នំពេញ3E-3009 បើកបរក្នុងល្បឿនលឿននៅតាមបណ្ដោយផ្លូវជាតិលេខ 1 ក្នុងទិសដៅពីត្បូងទៅជើងក៏ជ្រុលទៅបុកនិងរថយន្តដឹកសំរាមនោះយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់កៀបជាប់នឹងកង់រថយន្តរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកឯរថយន្តកុងតឺន័រវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង​ បានធ្វេីការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅ​ ការិយាល័យចរាចរណ៍ជេីងគោក​នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំតាមនីតិវីធី​ ៕