ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹងអោបជាប់គ្នានៅលើផ្លូវ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់
ព័ត៌មាន
580

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមានមនុស្សរងរបួសចំនួនបីនាក់យ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ១១និង៤៥នាទីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

យោងតាមសម្ដីបងប្អូនប្រជាពលរដ្ឋដែលនៅទីតាំងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូសង់កូរ៉េមួយគ្រឿងដែលពាក់ស្លាកលេខ កំពត់ 1D 9522 បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1BO 9594 ក្នុងទិសដៅបញ្ច្រាសទិសគ្នា បានបុកគ្នាពេញទំហឹងបណ្ដោលអោយមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរង់ចាំភាគីទាំងសងខាងចូលមកដោះស្រាយនៅពេលក្រោយទៀត៕