រថយន្តបាញ់ស៊ីម៉ង់ត៍ បុករថយន្តដឹកប្រេងពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តខ្ទេចមួយចំហៀងមុខយ៉ាងដំណំ និងហូរប្រេងពេញផ្លូវ
ព័ត៌មាន
875

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបាញ់ស៊ីម៉ង់ត៍ សង្ស័យបើកបុកពីក្រោយរថយន្តមិនចាំម៉ាកមួយគ្រឿង រួចក៏ជ្រុលទៅបុករថយន្តដឹកប្រេងពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តវិញរងការខូចខាតខ្ទេចមួយចំហៀងមុខយ៉ាងដំណំ នឹងរថយន្តដឹកប្រេងហូរប្រេងពេញផ្លូវ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៤និង១០នាទីទាបភ្លឺថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះៗ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ  ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុនោះបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបាញ់ស៊ីម៉ង់ត៍មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ5A-1037 បានធ្វើដំណើរនៅតាមបណ្តោយផ្លូវវិមានឈ្នះៗ លុះមកដល់ត្រង់ចណុចកើតហេតុក៏បានទៅបុករថយន្តមិនចាំម៉ាកមួយគ្រឿងពេញមួយទំហឹង រួចក៏ជ្រុលទៅបុកនឹងរថយន្តដឹកប្រេងមួយគ្រឿងទៀត ដែរពាក់ស្លាកលេខ ភ្នំពេញ3B-5602 ដែលកំពុងធ្វើដំណើរស្របគ្នា បណ្តាលអោយរថយន្តបាញ់ស៊ីម៉ង់ត៍រងការខូចខាតខ្ទេចមួយចំហៀងមុខ នឹងបណ្តាលអោយរថយន្តដឹកប្រេងហូរប្រេងពេញផ្លូវ ភ្លាមៗនោះដែររថយន្តមិនចាំម៉ាកខាងលើក៏បានបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក៏បានមកដល់កន្លែងកើតហេតុហើយក៏បានធ្វើការយករថយន្តខាងយកទៅរក្សាទុកនៅការិយាល័យចររាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នឹងរងចាំការដោះស្រាយជាបន្ត ៕