រើសអេតចាយបណ្ដើរ​ លួចបណ្ដើរ​ ផ្សំគ្នា​ចុះឡេីង​ ចុងក្រោយ​ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច
ព័ត៌មាន
220

ភ្នំពេញ​៖​ ជនសង្ស័យ​២នាក់​ ត្រូវសមត្ថកិច្ចយកមកប៉ុស្តិ៍សួរនាំភ្លាមៗ​ ក្រោយធ្វើសកម្មភាពលួចសំភារៈសំណង់ចេញពីផ្ទះមួយកន្លែង​ ត្រូវប្រជាពលរដ្ឋប្រទះឃេីញ​ នៅតាមបណ្ដោយផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនកើតហេតុ​ ជនសង្ស័យទាំង​ ២នាក់​ បានអូសរទេះអេតចាយមកឈប់នៅចំណុចផ្ទះកើតហេតុ​ ដោយឃើញស្ងាត់ល្អ​ ក៏ចូលទៅលើកនិងលួចសម្ភារៈសំណង់ចេញមួយចំនួន​តែចៃដន្យត្រូវបាន​ បងប្អូនប្រជាពលរដ្ឋជិះកាត់នឹងប្រទះឃើញ​ ក៏ធ្វើការឃាត់និងហៅកម្មករដែលនៅក្នុងផ្ទះចេញមក​ បង្កការភ្ញាក់ផ្អេីល​ ត្រូវប្រជាពលរដ្ឋវាយម្នាក់ដៃជេីង​ ទ្រោមខ្លួននៅនឹងកន្លែង​ រួចទាក់ទងទៅខាងសមត្ថកិច្ចមូលដ្ឋានអោយចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ​ ទាំង​ ២នាក់ខាងលេីភ្លាមៗតែម្តង​ ។

បច្ចុប្បន្នជនសង្ស័យទាំង​ ២នាក់ខាងលេី​ ត្រូវបានឃុំខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូង ទី២​ កំពុងសួរនាំ​ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវីធី​ ៕