តារាចម្រៀងប្រចាំផលិតកម្ម រ៉ុក លោក មករា វុឌ្ធ្រ កំពុងសង្រ្គោះបន្ទាន់​នៅមន្ទីពេទ្យកាល់ម៉ែត
កម្សាន្ត
2.16K

យោងតាមផេក សិល្បករកម្ពុជា បានបង្ហោះទាំងស្រុងថា សូមជួយស៊ែរបងបងប្អូន តារាចម្រៀងប្រចាំផលិតកម្ម រ៉ុក កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត កាលពីពេលរំលងអធ្រាត្រនេះ តារាចម្រៀង​លោក មករា វុឌ្ធ្រ នៅផលិតកម្មរ៉ុកពីមុន ម្ចាស់បទ«ស្នេហាត្រីកោណ» ឥឡូវបានសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ដោយជំងឺប្រចាំយូរមកហើយ តែគ្មានលទ្ធភាពព្យាបាល ភ្លាមៗនៅនិងកន្លែងធ្វើការ ជំងឺទឹកនោមផ្អែមនិងលើសឈាម និងបេះដូង​។

តារាចម្រៀងង អ្នកនាង យិន ស្រីពៅ បានជូនដំណឹងមកផេកសិល្បករកម្ពុជាថា៖« ព្រោះជីវិតគាត់ល្បីតែឈ្មោះទេ ហើយសព្វថ្ងៃក្រណាស់ ធ្វើការជាមួយខ្ញុំ ពេលខ្លះភ្ញៀវឲ្យផឹក គាត់ថាឈឺ បែរជាថាគាត់រឹកម៉េះ មកជួបម្ដងថាឈឺ ដល់ភ្ញៀវខឹង គេ​មិនចូល​ចិត្ត ចឹង​ធីបក៏អត់ច្រៀង បានតិចតួចទៀតចិញឹមប្រពន្ធនិងកូនក៏លំបាកគឺពឹងទៅលើគាត់ម្នាក់គត់ក្នុងគ្រួសារនេះជីវិតពិតគាត់ដែលខ្ញុំរួមអាជីបមួយគ្នា ហើយក៏មិនខុសពីខ្ញុំដែរ យើងត្រូវចេះជួយគ្នានៅគ្រាលំបាកខ្មែរជួយខ្មែរបងប្អូនចង់ជួយគាត់មានចិត្តធម៌និងសប្បរសធម៌ដល់រូបគាត់ សូមទាក់ទងនិងខ្ញុំ យិន ស្រីពៅ លេខ 070996417(090996417»៕