បាត់ពីផ្ទះ៤ថ្ងៃ ក្លាយជាសពមានក្លិនស្អុយ នៅចង្កេះភ្នំកងវ៉ា
ព័ត៌មាន
729

បន្ទាយមានជ័យ៖ បុរសម្នាក់ បានបាត់ពីផ្ទះ៤ថ្ងៃ​​ស្រាប់តែក្លាយជាសព នៅចង្កេះភ្នំកងវ៉ា រហូតមានក្លិនស្អុយត្រូវបានពលរដ្ឋប្រទះឃើញ ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩ នៅចង្កេះភ្នំកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ព្រហ្ម ព៉ុយ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិកងវ៉ាថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានក្មេងម្នាក់ អាយុ១៤ឆ្នាំ បានទៅបេះផ្លែទៀប ក៏ប្រទះឃើញចង.ក ជាប់នឹងដើមពពួលថ្ម ដែលមានកម្ពស់ ២,៥ ម ដោយខ្សែអង្រឹង នៅចង្កេះភ្នំកងវ៉ា ក្រោយមានជំងឺប្រចាំកាយ និងបាត់ចេញពីផ្ទះអស់រយ:ពេល ៤ថ្ងៃ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា ពិតជាចង​.កពិតមែន និងបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕