កំពុងដាក់មងរកត្រី ត្រូវរន្ទះបាញ់ស្លាប់មួយរំពេច
ព័ត៌មាន
501

តាកែវ៖ បុរសម្នាក់ កំពុងដាក់មង ស្រាប់តែត្រូវរន្ទះបាញ់ចំ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេចយ៉ាងអាណោចអាធ័ម ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

តាមប្រភពព័ត៌មាន សពជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ប៉ែន សារិទ្ធ ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិកើតហេតុ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយទៅដាក់មង ហើយត្រូវបានរន្ទះបាញ់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕