(ព័ត៌មានបន្ថែម) ផ្សារដែកមិនប្រយ័ត្ន ធ្លាក់កម្ទេចចំ​ពូក ឆេះផ្អើលពលរដ្ឋពេញភូមិ
ព័ត៌មាន
211

ភ្នំពេញ​ ៖ (ព័ត៌មានបន្ថែម) អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែង ដោយសារជាងផ្សារដែកខ្វះការប្រុងប្រយត្ន័ ធ្វើឲ្យធ្លាក់កម្ទេចផ្សារមកចំពូក ក្លាយទៅជាផ្សែងឆាបឆេះ ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង២៥នាទី ល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។​

តាមការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងផ្ទះជាងដែកនោះ បានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញម្ចាស់ផ្ទះនោះ បានផ្សារដែកនៅផ្ទះរបស់គាត់ ស្រាប់តែមួយសន្ទុះក្រោយមក ឃើញមានផ្សែងហុយចេញមកពីខាងក្នុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋពេញភូមិតែម្តង។

ជុំវិញករណីអគ្គិភ័យនេះ បណ្តាលមកពីការធ្វេសប្រហែស ដោយសារតែផ្សារដែក ធ្លាក់កម្ទេចផ្សារដែក ចំពូកឆេះតែម្តង មិនបណ្តាលឲ្យនរណាម្នាក់របួសអ្វីនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិតិចតួចតែប៉ុណ្ណោះ ហើយត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ រួមនិងប្រជាពលរដ្ឋជួយពន្លត់ឲ្យរលត់ទៅវិញផងដែរ៕