ល្អខ្លាំងណាស់! លោកឧកញ៉ា ទៀ វិចិត្រ ចេញកម្លាំងនិងអូបរ័២គ្រឿងជួយសង្គ្រោះទូកឆេះ លើផ្ទៃសមុទ្រ របួស៣នាក់ ដោយជួយចេញថ្លៃព្យាបាលទាំងស្រុង
ព័ត៌មាន
680

ខេត្តព្រះសីហនុ៖ (ព័ត៌មានបន្ថែម) ​លោកឧកញ៉ា ទៀ វិចិត្រ បានអោយកម្លាំងនិងអូបរ័ ចុះជួយជនរងគ្រោះ ករណីឆេះទូកនេសាទ មួយគ្រឿង នៅលើផ្ទៃសមុទ្រ ដែលបណ្តាលឲ្យមនុស្ស៣នាក់រងរបួស កាលពីវេលាម៉ោង១៣និង៣០នាទី រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផែធំ ចន្លោះកោះពស់ ក្បែរកោះត្រងោល ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ទូកនេសាទ ដែលឆេះនេះ ពណ៌ខៀវ មានប្រវែងទទឹង២.៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ មានមនុស្សចំនួន៣នាក់នៅលើទូកនេសាទ។

ក្នុងនោះរួមមាន៖

ទី១.ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក

ទី២.ឈ្មោះហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ (កូនដៃ)

ទី៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ (កូនដៃ) ។

បើតាមសម្តីម្ចាស់ទូក មូលហេតុដែលឆេះនេះ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដាំបាយ ហើយសម្ភារៈនេសាទនៅលើទូកខូចខាតទាំងស្រុង ។

ក្រោយកើតហេតុ លោក ឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូបរ័ចំនួន២គ្រឿង ចុះជួយអន្តរាគមន៍ទាន់ពេលវេលា និងបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ និងចេញថ្លៃព្យាបាលទាំងស្រុងផងដែរ៕