​Messi៖ ខ្ញុំគិត​ថា Neymar គួរតែចូលរួមជាមួយ​Real Madridជំនួសវិញ ប្រសិនបើគេ...

Lionel Messi បានលើក​ឡើងថា រូបគេ​គិតថា Neymar គួរតែ​ចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះ ប្រសិនបើគេមិនចុះកុងត្រាជាមួយ Barcelona​​។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ មិនបានបង្ហាញពីបំណងនៃការចង់ចាកចេញពី Paris Saint-Germain នោះទេ ហើយក្លឹបធំទាំង​២​របស់អេស្ប៉ាញ ដូចជាBarcelona និង Real Madrid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរូបគេ។​

ក្នុងបទសម្ភាសន៍ជាមួយ RAC1 Messi​បាននិយាយថា៖ «ខ្ញុំ​គិត​ថា Neymar គួរ​តែ​ទៅ Real Madrid ប្រសិន​បើ​មិន​បាន​មក​​ទី​នេះ (Barca)​។​​ Neymar ពិត​ជា​ចង់​ចេញ​ពី​ទីក្រុង​ប៉ារីស។ ហើយ​ខ្ញុំ​គិត​ថា Florentino Perez និង Real Madrid អាច​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​​ចុះ​កុងត្រា​យក​គេ​»។

គួរជម្រាបថា ​​មុន​​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​បិទ Barca បាន​ព្យាយាម​តាម​យក​ Neymar មក​វិញ​មែនទែន តែ​ Paris បាន​បដិសេធ​គ្រប់​សំណើ៕

ប្រភព៖​ Marca