ឆ្កឹះសោទ្វារផ្ទះជួលគេ បម្រុងលួចម៉ូតូមិនសម្រេច ជាប់ខ្នោះរបស់សមត្ថកិច្ច
ព័ត៌មាន
250

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ វាយស្វាគមន៍ចាស់ដៃ រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ក្រោយធ្វើសកម្មភាពលួចឆ្កឹះសោទ្វារ បម្រុងលួចយកម៉ូតូរបស់ប្រជាពលរដ្ឋ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ១៩G ​ ភូមិព្រៃព្រីងខាងជើង​២​ សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នឹម​ រី​ ភេទ​ប្រុស​ អាយុ​ ២២ឆ្នាំ​ ​មុខរបរមិនពិតប្រាកដ​ ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិខាងលើ​ បានធ្វើសកម្មភាពលួចឆ្កឹះទ្វារផ្ទះជនរងគ្រោះឈ្មោះ ទា​ សុខា​ ភេទ​ប្រុស ​អាយុ​ ៤៨ឆ្នាំ​ ដើម្បីលួចម៉ូតូ តែមិនបានសម្រេចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ​ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕