សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! ឃាត់ខ្លួនបុរស៣នាក់ ដកហូតថ្នាំញៀន៣៤កញ្ចប់
ព័ត៌មាន
227

បាត់ដំបង៖ ជនសង្ស័យចំ​នួន៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដកហូតបាន៣៤កញ្ចប់ ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១​៩ នៅចំណុចភូមិបវេល០២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន រួមមាន៖

១-ឈ្មោះ ម៉ៅ មឿត (ហៅណយ) ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ ដំបង (អ្នករក្សាទុកនូវសារធាតុញៀន)។

២-ឈ្មោះ អន វាសនា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបឹងជំនៀង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង (អ្នកប្រើប្រាស់នូវសារធាតុញៀន)។

លុះនៅវេលាម៉ោង១០ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបវេល បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់បន្ថែមទៀត នៅចំណុចភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង មានឈ្មោះចែត ចិន្តា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ។

សរុបក្នុងកិច្ចប្រតិបត្តិការនេះ នគរបាលធ្វើការឃាត់ខ្លួនជនសង័្សយចំនួន៣នាក់ ដកហូតបានរួមមាន ៖

-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិចថ្លាជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន៣៤ថង់។ ក្នុងនោះថង់ធំចំនួន០១ និងថង់តូចៗចំនួន ៣៣ថង់ ។

-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង (ចាស់)

-ទូរស័ព្ទដៃចំនួន០៣ គ្រឿង(ចាស់)

-សម្ភារ:សម្រាប់ខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញនគរបាលស្រុក កសាងសំណុំរឿងបញ្ចូនខ្លួនមកកាន់ការិយាល័យជំនាញគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់បន្តទៀត៕