ក្មេងមិនទាន់គ្រប់អាយុបើករ៉ឺម៉ក បុករថយន្ត RANGE ROVER របស់ចែកា ខ្ទេចទ្វារមួយចំហៀង តែគាត់មិនទាមទារសំណងព្រោះអាណិត... (មានវីដេអូ)
ព័ត៌មាន
24.5K

ភ្នំពេញ​៖ (ព័ត៌មានបឋម) អ្នកលក់ឡេ ម្សៅលាបមុខ តាមអនឡាញម្នាក់ ដែលគេនិយមហៅថា ចែកា បានបើករថយន្តស៊េរីទំនើប ម៉ាកRANGE ROVER តាមដងផ្លូវ ត្រូវបានក្មេងប្រុសម្នាក់ ដែលទើបតែធំ មិនទាន់គ្រប់អាយុ បើករ៉ឺម៉ក ខ្វះការប្រុងប្រយត្ន័ មកបុកខ្ទេចទ្វារមួយចំហៀង ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ចុងក្រោយអ្វីដែលមហាជនកោតសរសើរនោះ គឺចែកា មិនបានយកទោស យកទាមទារសំណងនោះទេ សុំត្រឹមឲ្យក្មេងដែលបើករ៉ឺម៉កនេះ ធ្វើការសូមទោសជាសាធារណៈ និងណែនាំកុំឲ្យបើកបរបែបនេះទៅថ្ងៃមុនអញ្ចឹងទៀត។ 

ចង់ជ្រាបច្បាស់ សូមទស្សនាការឡាយផ្ទាល់របស់ក្រុមការងារTVFBខាងក្រោមនេះ៖