ស៊យមែន! យេ យេ ជួបទុក្ខធំ ដូចត្រូវភ្នំបាក់សង្កត់..
កម្សាន្ត
4.3K

ភ្នំពេញ៖ ពិតជារឿងស៊យមែនសម្រាប់តារាកំប្លែង និងសម្តែង យេ យេ ដែលកំពុងតែទទួលបានប្រជាប្រិយភាពមិនធម្មតា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។

ដោយឡែក ស្រាប់តែកាលពីវេលាម៉ោង​៩យប់​ ថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០១៩ ស្រាប់តែលេចឭដំណឹងថា កញ្ញា យ៉េ យ៉េ ត្រូវបានចោរលួចរថយន្តបាត់ទៅវិញ ចេញពីចំណុចសួន​វត្តបទុម​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ក្រោយនាងនិងមិត្តបានចតរថយន្តនៅចំណុចកើតហេតុចូលហូបបាយក្នុងហាងមួយកន្លែង ហើយក៏ឡើងជិះរថយន្តជាមួយមិត្តភក្តិ ទៅជួបមិត្តភក្តិនៅត្រើយម្ខាង អូតែលសុខា លុះត្រឡប់មកវិញក៏រកសោរឡានមិនឃើញ ទើបទៅរកនៅហាង តែក៏មិនឃើញ លុះមកមើលទីតាំងដែលចតឡាន ស្រាប់តែបាត់ទៅហើយ ។

ក្នុងនោះយោងតាមការបង្ហោះ របស់កញ្ញា យ៉េ យ៉េ បានបង្ហោះទាំងស្រុងថា ៖ « សុំបងប្អូនមេត្តាជួយស៊ែរផងប្អូនខ្ញុំបានបាត់ឡាន Highlander ស្លាកលេខភ្នំពេញ 2AO-4327 បើបងប្អូនប្រទះឃើញជួយខលមកលេខ 069 600 119 /061 600 119 សូមអរគុណទុកជាមុន ដោយក្ដីគោរពពីនាងខ្ញុំខាងមុងវត្តបុទុមវត្តីជិតហុងកុងសិនធឺចាស់» ៕​​