នាយ ចឺម ខឹងទ្រាំលែងបានបកស្រាយរឿង «អួតខ្លួន ប្រើពេល១ឆ្នាំតាមទាន់ លោកខេមរៈ សិរីមន្ត » (មានវីដេអូ)
កម្សាន្ត
2.82K

ក្រោយមានសារព័ត៌មានក្នុងស្រុក បានចុះផ្សាយរឿងតារាចម្រៀង និងអតីតតារាកំប្លែង នាយ ចឺម អួតខ្លួនថាប្រើពេល១ឆ្នាំ តាមទាន់ភាពល្បីល្បាញរបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត រួចមក បានធ្វើឲ្យម្ចាស់ខ្លួន គឺនាយ ចឺម ខឹងទ្រាំលែងបាន ក៏ចេញវីដេអូបកស្រាយ ពីរឿងហេតុទាំងអស់ ឲ្យមហាជនបានដឹង នឹងបញ្ចប់ការយល់ច្រឡំ។

តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ នាយ ចឺម ហាក់កំពុងទទួលបានប្រជាប្រិយភាពខ្លាំងមិនធម្មតា រហូតមានការចុះផ្សាយថា នាយ ចឺម អួតខ្លួនថាប្រើពេល១ឆ្នាំ តាមទាន់ភាពល្បីល្បាញរបស់លោក ខេមរៈ សិរីមន្ត ដែលធ្វើឲ្យមហាជនសម្តែងការរិះគន់យ៉ាងខ្លាំង។

ក្នុងនោះនាយចឺម បានបកស្រាយថា លោកមិនដែលបាននិយាយពាក្យទាំងអស់នេះនោះទេ និងសូមលើកម្រាមដៃដប់ សុំទោសទៅកាន់លោក ខេមរៈ សេរីមន្ត សូមកុំយល់ច្រឡំមកលើលោកអី ហើយលោកក៏មិនដែលប៉ងប្រកួតប្រជែងជាមួយរាមច្បង និងជាអាយដលរបស់លោកនោះដែរ ៕​