ស្ត្រីម្នាក់ជិះម៉ូតូមកដល់មុខផ្ទះស៊ីផ្លេអោយបងប្អូនបើកទ្វាឲ្យ ស្រាប់តែត្រូវបុរសម្នាក់វាយរហែកអាវហើមមុខទ្រហោយំឲ្យបងប្អូនជួយ បង្កការភ្ញាក់ផ្អើលទាំងយប់ដល់សមត្ថកិច្ច (មានវិដេអូ)
ព័ត៌មាន
7.93K

ភ្នំពេញ៖ បុរសម្នាក់ ចាប់វាយស្ត្រីម្នាក់បណ្តាលឲ្យរហែកអាវហើមមុខ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ផងដែរ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ១០យប់ថ្ងៃទី៦ ខែតុលាឆ្នាំ ២០១៩  ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមប្រភពព័ត៌មានពីនារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានមកដល់មុខផ្ទះរួចក៏ស៊ីផ្លេហៅបងប្អូនអោយបើកទ្វាចូលផ្ទះ ស្រាប់តែមានបុរសម្នាក់ចេញមក ហើយក៏បានស្រែកឡូឡានិងថាឲ្យគាត់ ភ្លាមនោះក៏បានឈ្លោះប្រកែកគ្នារហូតឈានដល់មានជម្លោះវាយតប់ឡើងប៉ោងមុខប៉ោងមាត់និងរហែកអាវស្ត្រីខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលនៅទីនោះក៏បានទំនាក់ទំនងហៅសមត្ថកិច្ចចុះមកអន្តរាគមន៍ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ បានហៅគ្រួសារទាំងពីរដែលមានជម្លោះនឹងគ្នាចេញមកដោះស្រាយភាគីម្ខាងទៀតមិនព្រមចេញចំណែកឯនារីរងគ្រោះដែលបានត្រូវបុរសម្នាក់ដែលបានវ៉ៃមិនចង់ទាមទារអ្វីច្រើនទេគ្រាន់តែចង់ឲ្យបុរសនោះសុំទោសជាសាធារណៈទោយ៉ាងណាសមិនត្រូវគ្នាសមត្ថកិច្ចបានហៅគ្រួសារទាំងពីនាក់ទៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីសម្របសម្រួលគ្នា៕

ចង់ជ្រាបច្បាស់សូមទស្សនាសេចក្តីរាយការណ៍របស់ក្រុមការងារTVFB៖