តោះ!!! ជួបគ្នាល្ងាចនេះនៅផ្សារទំនើបអ៊ីអន២ ជាមួយអ្នកនាង Pinky Super Star
កម្សាន្ត
1.32K

ភ្នំពេញ៖ តោះ!!! ជួបគ្នាល្ងាចនេះនៅផ្សារទំនើបអ៊ីអន២ ជាមួយអ្នកនាង Pinky Super Star ដែលជាតារាកំពូលសម្តែងថៃ ដែលមានសម្រស់ស្រស់ស្អាត និងជាតួឯកស្រី ដ៍ល្បីក្នុងរឿង ទាសករស្នេហ៍នោះ នឹងមកអង្រួនបេះដូង Fan Fan នៅកម្ពុជា អោយកក្រើកនាថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៩ នេះ។

ការអញ្ជើញមកដល់ របស់តារាថៃ Pinky Super Star នាពេលនេះ គឺដើម្បីចូលរួមដើរម៉ូត បង្ហាញផលិតផលជាច្រើនមុខទៀតរបស់ ក្រុមហ៊ុន T.R.E និងដើម្បីចូលរួមចែករំលែកបទពិសោធន៍ ជាមួយនឹងអាថ៌កំបាំងថែរក្សាសម្រស់ស្បែក ដ៍ទន់រលោងរបស់គាត់ ជូនដល់Fan Fan ក៏ដូចជាមិត្តនារីៗនៅក្នុងប្រទេស ដែលមានបញ្ហាខាងសម្រស់ និងចង់ស្រស់ស្អាតដូចជាអ្នកនាងផងដែរ ៕