​Emery និយាយចំៗ​ថា Ozil មិន​សម​​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​ Arsenal ទេ

អ្នក​ចាត់ការ​ក្លឹប Arsenal លោក Unai Emery បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​បម្រើ​អាល្លឺម៉ង់​កីឡាករ Mesut Ozil មិន​សក្ដិសម​នៅ​ក្នុង​ក្រុម​របស់ Arsenal ទេ នេះ​ក៏​ព្រោះ​តែ​កីឡាករ​ផ្សេង​សក្ដិសម​ជាង​។

បន្ទាប់ពីការប្រកួតលោក Emery បាននិយាយទៅកាន់សារព័ត៌មាន BT Sport ថា៖ «ខ្ញុំ​តែងតែ​គិត​គ្រប់​ប្រកួត​ពី​កីឡាករ​ល្អ​ៗ​ ដែល​គួរ​លេង​ឲ្យ​ក្រុម​។​​ ពេល​ដែល​ខ្ញុំ​សម្រេច​មិន​ដាក់ Ozil ចូល​លេង​​ គឺដោយសារ​តែ​ខ្ញុំ​គិត​ថាកីឡាករ​ផ្សេង​ទៀត​សក្ដិសម​​ចូល​លេង​ជាង​»។

គួរ​​បញ្ជាក់​​​ថា Ozil ទើប​តែ​បាន​លេង​​២​ប្រកួត​តែ​ប៉ុណ្ណោះ​ឲ្យ Arsenal គ្រប់​កម្មវិធី​នៅ​ក្នុង​រដូវ​កាល ២០១៩/២០​នេះ៕

ប្រភព៖ Goal​