​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​កម្ពុជា ​សៀង ចន្ធា ​ត្រូវ​បាន​ដាក់​ឈ្មោះប្រកួត​ប្រជែង​ពាន AFC Annual Award 2019

​​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​កម្ពុជា សៀង ចន្ធា ​ត្រូវ​បាន​ដាក់​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​កីឡាករ​យុវជន​ល្អ​ប្រចាំ​ឆ្នាំ ​ប្រចាំ​តំបន់​អាស៊ី​ក្នុង​កម្មវិធី​ AFC Annual Award 2019។

ក្នុងនោះ បើយោងតាមប្រភពពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា កីឡាករ សៀង ចន្ធា ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា បញ្ជូនឈ្មោះចូលរួម ជាបេក្ខភាពប្រកួតប្រជែង កីឡាករយុវជនល្អប្រចាំឆ្នាំ ប្រចាំតំបន់អាស៊ីក្នុងកម្មវិធី AFC Annual Award 2019។

គួរជម្រាបថា ពាន​រង្វាន់​AFC Annual Award 2019​ នឹង​ផ្ដល់​ជូន​ទៅ​កីឡាករ​ណា​ដែល​លេង​បាន​ល្អ​ជាង​គេ ហើយ​ការ​ដាក់​ឈ្មោះ​គឺ​ត្រូវ​បញ្ជូន​ដោយ​ខាង​សហព័ន្ធ​បាល់​ទាត់​តាម​ប្រទេស​នីមួយ​ៗ​តែ​ម្ដង​។ នៅ​ឆ្នាំ​មុន ​មាន​បេក្ខភាព​២៦​នាក់​បាន​ដាក់​ឈ្មោះ​ចូល​ប្រកួត​ប្រជែង ​ដោយ​ចេញ​មក​ពី​២៦​ប្រទេស​ផ្សែង​គ្នា។ ស្រប​ពេល​ឆ្នាំ​នេះ​វិញ ​កម្ពុជា​ក៏​បាន​បញ្ជូន​កីឡាករ​ម្នាក់​ទៅ​ចូលរួម​ផង​ដែរ គឺ សៀង ចន្ធា ខ្សែ​ប្រយុទ្ធ​គ្រាប់​ពេជ្រ​របស់​កម្ពុជា។

គួរបបញ្ជាក់ថា កីឡាករ​ដើម​កំណើត​ពី​សាលា​បាល់ទាត់​បាទី​នេះ ​បាន​បង្ហាញ​ខ្លួន​យ៉ាង​ល្អ ​ជា​ពិសេស​ជួយ​ក្រុម​ច្រើន​ក្នុង​ការ​ប្រកួត​ទាំង​កម្រិត​យុវជន ​និង​ឈុត​ធំ​៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា