នាយក្រឹម ថាយើងលែងបានសំដែងជុំគ្នាទៀតហើយ ពួកម៉ាកឯងបែកពួកយើងរហូត ខណៈលោកយាយ ណយ សំណាង វិញ​យំស្ទើរគាំង...
កម្សាន្ត
2.29K

ដំណឹងដ៏ក្រៀមក្រំ នៃការលាចាកលោករបស់តារាកំប្លែងជើងចាស់ លោក ធូ ចំរ៉ុង ហៅនាយ សាន ម៉ៅ ពិតជាធ្វើឲ្យមហាជនទូទាំងប្រទេសមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង ដែលយើងត្រូវបាត់បង់សិល្បករជើងចាស់ពោរពេញដោយសមត្ថភាព តែងតែធ្វើឲ្យមហាជនទប់សើចមិនបានពេលដែលមានវត្តមានតារាកំ​ប្លែងរូបនេះម្តង ប៉ុន្តែដោយសារតែជម្ងឺប្រចាំកាយបានឆក់យកជីវិតរបស់តារាកំប្លែងនេះដោយលាចាកឆ្ងាយហើយមិនអាចត្រឡប់មកវិញ។

ក្នុងនោះ ​​​ក្នុងពិធីបុណ្យសព តារាកំប្លែង សាន ម៉ៅ នៅវត្តព្រែកប្រា លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ដែលជាដៃគូសម្តែងកំប្លែង​​បានរៀបរាប់​ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានឲ្យដឹងថា​៖ « ពេលនេះ ម៉ោងនេះតទៅ យើងលែងបានសំដែងជុំគ្នាទៀតហើយ ពួកម៉ាក់ឯងបែកពួកយើងរហូតៗដែលមិនអាចត្រឡប់មកវិញបាន។ ​សូមអោយវិញ្ញាណក្ខនឯង ទៅកាន់សុខ ផុតទុក្ខកើតជាតិណាៗកុំអោយជួបជំម្ងឺកាចសាហាវដូចជាតិនេះ» ។

ហើយអ្វីដែលកាន់តែសង្វេគទៀត​គឺ លោកយាយ ណយ សំណាង ​បានរន្ធត់ចិត្តយំស្រក់ទឹកភ្នែកស្ទើរគាំង ដោយសារតែបាត់បង់មិត្តភក្តិចាស់ ដែលស្រលាញ់រាប់អានគ្នាតាំងពីយូរមកហើយ។

សូមរម្លឹកផងដែរថា តារាកំប្លែង នាយ សាន ម៉ៅ ទទួលមរណៈភាព នៅវេលារម៉ោង៦យប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីពេទ្យនៅខេត្ត អ៊ូប៊ុន ប្រទេសថៃ។

គួរបញ្ជាក់​ថា សពលោកពូ សាន ម៉ៅ នឹងត្រូវបូជានៅថ្ងៃសោរ៍ ទី០៥ ខែតុលា ឆ្នាំ ២០១៩ នៅវេលាម៉ោង ៤រសៀល នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕