​​​Liverpoolបុកពោះមិនស្ទើរ យកឈ្នះSalzburg ៤-៣​ ពាន​UEFA Champions League

ក្រុម​ហង្ស​ក្រហម Liverpool ​យក​បាន​៣​ពិន្ទុ​ពី​ក្រុម Salzburg ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត ​ដោយ​លទ្ធផល​៤-៣ ​កាល​ពី​យប់មិញ​នេះ ​ពាន​រង្វាន់ UEFA Champions League ។

​​Liverpool បាននាំ​មុខ​​ក្រុមSalzburg ដល់​ទៅ​៣​គ្រាប់​ទៅ​ហើយ បែរ​ជា​បណ្ដោយ​ឲ្យក្រុម​ដៃគូ ​តាម​បាន​​ស្មើ​គ្នា ៣-៣ ​នៅ​ត្រឹម​នាទី​៦០។ តែ​ជា​សំណាង​វិញ ​ខ្សែ​ប្រយុទ្ធ Salah ​អាច​រក​គ្រាប់​បាល់​បាន​នាំ​មុខ​ជា​ថ្មី រហូត​ទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-៣។

គួរជម្រាបថា​ ក្នុង​ពូល E ​នេះ ​ក្រុម Liverpool ​លេង​២​ប្រកួត​ហើយ ដោយ​ចាញ់​១​និង​ឈ្នះ​១ ​ឈរ​នៅ​លេខ​២​ក្នុង​តារាង ​ស្រប​ពេល​ក្រុម​លេខ​១​គឺ Napoli ​មាន​៤​ពិន្ទុ ដោយសារ​តែ​យប់មិញ​នេះ​លេង​ស្មើ​ក្រុម Genk ​ក្នុង​លទ្ធផល ០-០៕

ប្រភព៖ Channel News Asia